ផ្អើលខ្លាំង! ករណីបុករះចូលផ្ទះពេទ្យ បណ្ដាលឲ្យមនុស្សរងរបួស៣នាក់ សមត្ថកិច្ចឃាត់ខ្លួនម្ចាស់រថយន្តភ្លាមៗ ម្ចាស់គ្លីនិកដេញតាមចាប់ទាញម្ចាស់រថយន្ត

ភ្នំពេញ ៖ ផ្អើលអស់គ្រូពេទ្យកំពុងអង្គុយហូបចុកមុខមន្ទីរពេទ្យ ស្រាប់តែរថយន្តបុកចូលទាំងកំរោលបណ្ដាលអោយមានអ្នករងរបួសចំនួនបីនាក់ ។

ប្រភពព័ត៌មានបានបញ្ជាក់ថា បុរសម្នាក់សង្ស័យបើកបរក្នុងស្ថានភាពស្រវឹងរ៉េចង្កូតបុកចូលផ្ទះគ្រូពេទ្យ ដែលកំពុងអង្គុយហូបចុកជុំគ្នាមុខមន្ទីរពេទ្យ បណ្ដាលឲ្យមានអ្នករងរបួសចំនួន 3នាក់ ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចបានចុះមកដល់នាំយកម្ចាស់រថយន្តមកប៉ុស្តិ៍ ស្រាប់តែគ្រួសារពេទ្យដែលជាម្ចាស់ផ្ទះធ្វើការរារាំងឃាត់កម្លាំងសមត្ថកិច្ចបង្កឲ្យមានការភ្ញាក់ផ្អើល ។
ហេតុការណ៍នេះ ស្ថិតនៅបណ្ដោយផ្លូវ 2011 សង្កាត់គោឃ្លាត ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវនឹងថ្ងៃទី 4 ខែវិច្ឆិកាឆ្នាំ 2026 ។

ប្រភពព័ត៌មានបានបញ្ជាក់ទៀតថា រថយន្តសេរីទំនេីប បុកហោះចូលទៅក្នុងពេទ្យ បណ្តាលឲមានអ្នករងរបួសធ្ងន់ ស្រាល់ចំនួន03នាក់ ៕

You might also like