រថយន្តមួយគ្រឿង បើកបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ

ភ្នំពេញ ៖ ខណៈមេឃកំពុងធ្លាក់ភ្លៀង រថយន្ត Lexus Lx -470មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2H-0646បើកបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១និង ៤០ នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី ៦ ខែវិច្ឆិកាឆ្នាំ២០២៦។ នៅតាមបណ្ដោយផ្លូវកម្ពុជាក្រោម កែងនិងផ្លូវ ២៥៣ ស្ថិតនៅសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោករាជធានីភ្នំពេញ។

ក្រោយកើតហេតុអ្នកបើកបររថយន្តបានចាកចេញពីកន្លែងកើតហេតុបាត់ បន្សល់តែទុកតែរថយន្ត ត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែងនិងស្ទូចយកទៅរក្សាទុករងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

You might also like