ករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅចំណុចរោងចក្រ(ហូរ រ៉ាយ សិន) ស្ថិតក្នុងភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ ដោយមានការចង្អុលបង្ហាញពី លោកវរសេនីយ៍ឯក សេង វិច្ឆិកា មេបញ្ជាការស្ដីទី កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលនីតិវិធីពីអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង។
*យោង÷បទល្មើសជាក់ស្ដែង និងការរាយការណ៍របស់ប្រជាពលរដ្ឋនៅតំបន់នោះ ថាមានករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន។ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង សរុបចំនួន១៧នាក់ មធ្យោបាយរថយន្ត ចំនួន០៤គ្រឿង ម៉ូតូ០៣គ្រឿង ដឹកនាំដោយ លោកវរសេនីយ៍ឯក ហង្ស សុជាតិ មេបញ្ជាការរង ទទួលការងារយុត្តិធម៌ បានចុះស្រាវជ្រាវ នៅចំណុចរោងចក្រ(ហូរ រ៉ាយ សិន) ស្ថិតក្នុងភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់។
*ជនសង្ស័យមានឈ្មោះដូចខាងក្រោម÷ ១.ឈ្មោះ ម៉ុន ភ័ណ្ឌ ភេទប្រុស អាយុ៤៥ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកម្មកររោងចក្រ រស់នៅភូមិត្រពាំងចំបក់ ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ២.ឈ្មោះ អឿន រ៉ុង ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិមានក ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ៣.ឈ្មោះ ឡេង ភុំ ភេទប្រុស អាយុ៣៩ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកម្មកររោងចក្រ រស់នៅភូមិពោធិ៍រិទ្ធិក្រៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
*សម្ភារៈវត្ថុតាងចាប់យករួមមាន÷ ម្ស៉ៅក្រាមពណ៌សថ្លា សង្ស័យម៉ាទឹកកក ចំនួន០៤កញ្ចប់ ទម្ងន់១១.៦២ក្រាម (ថ្លឹងទាំងសំបកវេចខ្ចប់) ទូរស័ព្ទដៃ ចំនួន០៥គ្រឿង។ ម៉ូតូចំនួន០២គ្រឿង ម៉ាកZOOMER ពណ៌ទឹកក្រូច ពាក់ស្លាកលេខ 1GC.5786 ម៉ាកហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1AG.7978។ កាំភ្លើងកែច្នៃ ចំនួន១ដើម(បាញ់គ្រាប់កង់)។
ជនសង្ស័យទាំង០២នាក់ រួមនឹងវត្ថុតាងខាងលើ ការិយាល័យជំនាញកំពុងធ្វើការកសាងសំណុំរឿងបញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីបន្តនីតិវិធី៕






