រសៀលនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវគ្គហ្វឹកហ្វឺន យោធិនកាតព្វកិច្ចជំនាន់ទី១ ឆ្នាំ២០២៦

(កំពង់ស្ពឺ)៖ នៅរសៀលថ្ងៃចន្ទ ១៤រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញ​បើក​វគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ចជំនាន់ទី១ ឆ្នាំ២០២៦ ដែលរៀបចំនៅបញ្ជាការដ្ឋានការពារកោះឆ្នេរ​ក្នុង​ខេត្តកំពង់ស្ពឺ។
ក្នុងពិធីជាផ្នែកមានសារៈសំខាន់ក្នុងកិច្ចពង្រឹងសមត្ថភាពការពារបូរណភាពទឹកដី និងអធិបតេយ្យ​ជាតិ​នេះ ក៏មានការអញ្ជើញចូលរួមពីសមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងការពារជាតិ នាយទាហាន នាយទាហានរង ពលទាហាន ព្រមទាំងយុវជន​ដែលបានដាក់ពាក្យ និងត្រូវបានជ្រើសរើសបំពេញយោធិនកាតព្វកិច្ចជាច្រើនរូបផ្សេងទៀត។

You might also like