ករណីបាត់ក្មេងស្រី ភូមិទឹកប៉ោង ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង

ខេត្តកោះកុង- ករណីបាត់ក្មេងស្រីមួយរូប ក្នុងស្រុកស្រែអំបិល លោកវរសេនីយ៍ទោ ដូង វណ្ណា អធិការនគរបាលស្រុកស្រែអំបិល បានចាត់ផ្នែកជំនាញព្រហ្មទណ្ឌចុះទៅដល់កន្លែងកើតហេតុ និងសាកសួរបំភ្លឺពីម្ដាយក្មេងស្រីដែលបានបាត់ខ្លួន ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅបច្ចុប្បន្នភូមិទឹកប៉ោង ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។

នគរបាលដកស្រង់សម្តីពីម្ដាយក្មេងស្រីដែលឆ្លើយប្រាប់កម្លាំងជំនាញថា សម្ភារៈដែលប្រទះឃើញនៅមាត់ស្រះទឹកនេះ គឺជារបស់កូនស្រីបង្កើតរបស់គាត់ពិតប្រាកដមែនដែលមានឈ្មោះ ឌី ណារីន ភេទស្រី (១ ៦ឆ្នាំ) បាត់ខ្លួនកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ២២:០០នាទីយប់។

សមត្ថកិច្ចបញ្ជាក់ថា គិតត្រឹមម៉ោង៧:៣០នាទីយប់ថ្ងៃ១១វិច្ឆិកា២០២៦នេះ ក្មេងស្រីដែលបានបាត់ខ្លួន ហើយឃើញសម្ភារៈនៅក្បែរស្រះទឹកនេះ ពុំទាន់រកឃើញតម្រុយនៅឡើយទេ៕

You might also like