បង្ហាញមុខសញ្ញាសង្ស័យសកម្មចោរលួចកាត់នាឡិកាទឹក របស់ប្រជាពលរដ្ឋ

កណ្តាល ៖ លោកចៅសង្កាត់សិត្បូ ក្រុងតាខ្មៅ ក្រុមការងារប្រជាការពារ និងជាពិសេសលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសិត្បូ ដែលបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងតាមដាន ស្រាវជ្រាវ និងប្រមាញ់មុខសញ្ញាសង្ស័យ ដែលសកម្មក្នុងសកម្មភាពលួចកាត់នាឡិកាទឹករបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់សិត្បូ។ នេះគឺជាការខិតខំប្រឹងប្រែងដ៏មានតម្លៃ ក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព និងការពារទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។

ប្រភពព័ត៌មានបានបញ្ជាក់ថា សកម្មភាពនេះបង្ហាញពីការយកចិត្តទុកដាក់ និងការទទួលខុសត្រូវរបស់អាជ្ញាធរមូលដ្ឋាន និងកម្លាំងសមត្ថកិច្ច ក្នុងការបម្រើប្រជាពលរដ្ឋ ៕

You might also like