ព្រះរាជពិធីលៀងសាយភោជន៍ផ្លូវរដ្ឋ រៀបចំជាកិត្តិយសជូន ប្រធានាធិបតីរវ៉ាន់ដា និងលោកជំទាវទី១
ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ជាទីបំផុត ព្រះអង្គសព្វព្រះរាជហឬទ័យ រៀបចំព្រះរាជពិធីលៀងសាយភោជន៍ផ្លូវរដ្ឋ ជាកិត្តិយសជូន ឯកឧត្តម Paul KAGAME ប្រធានាធិបតី នៃសាធារណរដ្ឋរវ៉ាន់ដា និងលោកជំទាវ Jeannette KAGAME ស្រ្តីទី១នៃសាធារណរដ្ឋរវ៉ាន់ដា ព្រមទាំងគណៈប្រតិភូ នៅក្នុងព្រះបរមរាជវាំង នាយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦។






