មណ្ឌលអប់រំកែប្រែទី១ បានរៀបចំធ្វើបង្អែមបបរដំឡូងជ្វា ចែកជូនដល់ជនជាប់ឃុំទាំង១៧ អគារ ចំនួន ៨៥២៦នាក់
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឧត្តមអគ្គានុរក្ស.១ នុត សវនា អគ្គនាយករង និងជាប្រធានមណ្ឌលអប់រំកែប្រែទី១ លោកឧត្តមអគ្គានុរក្ស.២ ជាប់ ជួន អនុប្រធានមណ្ឌលទទួលផែនប្រតិបត្តិ បានសហការជាមួយប្រធានទាំង ១៧ រៀបចំធ្វើបង្អែមបបរដំឡូងជ្វា ចែកជូនដល់ជនជាប់ឃុំ ចំនួន ៨៥២៦ នាក់។
សូមជម្រាបថា មណ្ឌលអប់រំកែប្រែទី១ តែងធ្វើការលើកទឹកចិត្ត និងជំរុញឱ្យមានចលនាចែករំលែក ម្ហូបអាហារ តាមលទ្ធភាពដែលអាចធ្វើបានជូនដល់ជនជាប់ឃុំតាមអគារ ជាពិសេសជនជាប់ឃុំដែលគ្មានសាច់ញាតិ ជនជាប់ឃុំចាស់ជរា ជនជាប់ឃុំមានពិការភាព និងជនជាប់ឃុំដែលមានបញ្ហាសុខភាព ក៏ដូចជាក្រុមការងារធ្វើពលកម្មក្នុងមណ្ឌល។
នៅថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២៦ នៅមណ្ឌលអប់រំកែប្រែទី១
រូបភាព និងខ្លឹមសារ ៖ មណ្ឌលអប់រំកែប្រែទី១






