ករណីមនុស្ស២នាក់ជិះម៉ូតូធ្លាក់ចូលក្នុងទឹក នៅចំណុចមួយកន្លែងក្បែរវត្តភ្នាត រាជធានីភ្នំពេញ

ភ្នំពេញ ៖ សមត្ថកិច្ចកំពុងស្វែងរកមនុស្ស២នាក់ ដែលជិះម៉ូតូធ្លាក់ចូលក្នុងទឹក ខណៈរកឃើញតែម៉ូតូនៅកន្លែងកើតហេតុ ។ តាមសេចក្តីរាយការណ៍ ករណីមនុស្ស២នាក់ជិះម៉ូតូធ្លាក់ចូលក្នុងទឹក នៅចំណុចមួយកន្លែងក្បែរវត្តភ្នាត រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦។

ប្រភពព័ត៌មានបានបញ្ជាក់ថា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ នៅជុំវិញកន្លែងកើតហេតុ គេបានរកឃើញតែម៉ូតូរបស់ជនរងគ្រោះប៉ុណ្ណោះ ចំណែកមនុស្ស២នាក់ដែលបានធ្លាក់ចូលក្នុងទឹក នៅមិនទាន់រកឃើញនៅឡើយទេ។
ហេតុការណ៍នេះ សាច់ញាតិជនរងគ្រោះបានស្នើសុំឱ្យសមត្ថកិច្ចជួយចុះអន្តរាគមន៍ និងបន្តប្រតិបត្តិការស្វែងរកជនរងគ្រោះទាំងពីរនាក់ ។
ប្រភពព័ត៌មានបានបញ្ជាក់ទៀតថា មិនទាន់មានព័ត៌មានបញ្ជាក់អំពីស្ថានភាពរបស់ជនរងគ្រោះទាំងពីរនាក់នៅឡើយទេ ៕

You might also like