ព្រះករុណា ព្រះមហាក្សត្រ ស្តេចយាងទទួលស្វាគមន៍គណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា​ ស្តេចសព្វព្រះរាជហឫទ័យ ស្តេចយាងទទួលស្វាគមន៍គណៈប្រតិភូជាប្រមុខរដ្ឋ/រាជរដ្ឋាភិបាល និងគណៈប្រតិភូបរទេសនានា មុនពេលពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦។

ដង្ហែព្រះករុណាព្រះមហាក្សត្រ ក្នុងពិធីទទួលស្វាគមន៍រួមមាន លោកជំទាវ Louise Mushikiwabo អគ្គលេខាធិការនៃអង្គការអន្តរជាតិ នៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។

You might also like