ពិតជាមហាកិត្តិយសខ្លាំងណាស់ បានថតរួមគ្នាជាមួយឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង លោកជំទាវទីមួយ
ភ្នំពេញ ៖ ពិតជាមហាកិត្តិយសខ្លាំងណាស់ដែរបានថតរួមគ្នាជាមួយលោកទាំងពីរ ខ្ញុំទាំងពីរនាក់ប្តីប្រពន្ធពិតជារំភេីបខ្លាំងណាស់រកអ្វីនិយាយមិនចេញឡេីយ កំពុងតែឈរលក់ដូរសុខៗ ស្រាប់តែគាត់ទាំងពីរនាក់ចាប់អារម្មណ៍ក្រឡេកមេីលតូបខ្ញុំលក់យ៉ាងយូរ ដំបូងខ្ញុំស្មានតែភ្ញៀវធម្មតា ដល់ពេលមេីលយូរទេីបដឹងថា គាត់ជា ប្រធានាធិបតេយ្យបារាំង ។
ប្រភពព័ត៌មានបានបញ្ជាក់ថា ក្នុងរាត្រីដ៏មានអត្ថន័យនេះ លោក វណ្ណដា និងផលិតកម្ម បារមីមានកិត្តិយសបានចូលរួមពិធីទទួលបដិសណ្ឋារកិច្ចជាលក្ខណៈឯកជនជាមួយ ឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង លោកជំទាវទីមួយ Brigitte Macron និងលោកស្រី Catherine Pégard ក្នុងកិច្ចសន្ទនាផ្លាស់ប្តូរទស្សនៈដ៏ប្រពៃថ្លៃថ្លា ស្តីពីការរីកលូតលាស់ប្រកបដោយសក្តានុពលនៃវិស័យតន្ត្រី សិល្បៈ និងវប្បធម៌នៅកម្ពុជា ៕






