លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបើកកម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជាថ្នាក់ជាតិ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង

ខេត្តពោធិ៍សាត់ ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញបើកជំរំយុវជនកាកបាទក្រហមកម្ពុជាថ្នាក់ជាតិ ឆ្នាំ២០២៦ ក្រោមមូលបទ “យុវជនស្រឡាញ់សន្តិភាព និងកសាងសមត្ថភាពបំណិនសតវត្សទី២១” នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ខេត្តពោធិ៍សាត់ ចាប់ពីថ្ងៃទី២២ ដល់២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ។

ការបោះជំរំនេះ រៀបចំឡើងក្នុងគោលបំណងអភិវឌ្ឍសមត្ថភាព ចែករំលែកចំណេះដឹង ដកស្រង់បទពិសោធន៍ ទំនាក់ទំនងគ្នា ការលើកកម្ពស់សេវាកម្មស្ម័គ្រចិត្ត ការកសាង-រក្សាសន្តិភាព ភាពជាអ្នកដឹកនាំ បង្កើតគំនិតថ្មីៗ ប្រកបដោយនវានុវត្តន៍ និងស្វែងរកដំណោះស្រាយ ចំពោះបញ្ហាប្រឈមសកលថ្មីៗ មានជាអាទិ៍ ការប្រែប្រួលអាកាសធាតុ ការបង្ការជំងឺឆ្លង-មិនឆ្លង និងភាពធន់របស់សហគមន៍ ។

You might also like