បង្ក្រាបបទល្មើសនេសាទនៅស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀនម្នាក់
ខេត្តកំពង់ឆ្នាំង÷ នៅថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងរបស់កងពលតូចលេខ ៧០ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី មួង ណូរ៉ា នាយសេនាធិការរងកងពល បានសហការជាមួយកម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ចុះធ្វើប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទស្រាប់តែប្រទះឃើញគ្រឿងញៀនទៀតផង។
ក្រុមមន្ត្រីចុះធ្វើប្រតិបត្តិការបានឲ្យដឹងថា សកម្មភាពក្រុមការងារចុះបង្រ្កាប បានចុះល្បាតទីតាំងភូមិសាស្រ្ត និងកាត់ខ្សែចងសម្រាស់ដែលប្រជានេសាទលួចចងចាប់ពីកោះឬស្សី ឃុំកំពង់លែង រហូតដល់ឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។
+ជាលទ្ធផល៖
-ចំណុចចំនួន ០៤ ចំណុច
-ខ្សែចងសម្រាស់សរុបប្រវែង ២២០ម៉ែត្រ
កាលពីយប់ថ្ងៃទី២៣ខែវិច្ឆិកា កម្លាំងចុះល្បាតត្រួតពិនិត្យទីតាំងភូមិសាស្ត្រនិងបទល្មើសនេសាទផេ្សងៗចាប់ពីភូមិកណ្តាល រហូតដល់ឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។ នៅចំណុចឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង កម្លាំងល្បាតបានប្រទះឃើញទូកគួរឲ្យសង្ស័យក៏បានចុះទៅត្រួតពិនិត្យក៏បានប្រទះឃើញគ្រឿងញៀននិងជនសង្ស័យ។
*វត្ថុតាងសម្ភារៈដកហូតបានរួមមានដូចខាងក្រោម ៖
+ទូកបាឡាចំនួន ០១គ្រឿង ប្រវែង ៦.៧ ម៉ែត្រ (រក្សាទុកនៅសឹករងកំពង់ឆ្នាំង)
+ម៉ាស៊ីនចំនួន ០១គ្រឿង កម្លាំង ៧សេះ (រក្សាទុកនៅទីបញ្ជាការស្រាលកងពល)
ចំណែកឯជនសង្ស័យ បានប្រគល់បន្តទៅអោយកម្លាំងកងរាជអាវុធហត្ថ ធ្វើការទៅតាមនិតិវិធីច្បាប់៕






