លោក ហ៊ុន ម៉ានី ៖ គោរពវិញ្ញាណក្ខន្ធវីរយុទ្ធជន ដែលបានធ្វើពលីកម្ម ក្នុងបេសកកម្មការពារបូរណភាពទឹកដី និងដែលជាគុណូបការៈដ៏ធំធេង សម្រាប់ជាតិមាតុភូមិ និងប្រជាជនកម្ពុជា
ព្រឹកនេះ គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ បានចូលរួមជាមួយគណៈគ្រប់គ្រង ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និងបុគ្គលិក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (ដែលជាមណ្ឌលប្រឡង) គោរពវិញ្ញាណក្ខន្ធវីរយុទ្ធជន ដែលបានធ្វើពលីកម្ម ក្នុងបេសកកម្មការពារបូរណភាពទឹកដី និងដែលជាគុណូបការៈដ៏ធំធេង សម្រាប់ជាតិមាតុភូមិ និងប្រជាជនកម្ពុជា ៕