ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ ៖ អតីតកងទ័ពម៉ារីនអាមេរិកជំនាញគ្រាប់យុទ្ធភណ្ឌ បានចូលរួមកំណត់លក្ខណៈបច្ចេកទេសគ្រាប់បែក MK-84 បានបញ្ជាក់អំពីអត្តសញ្ញាណ គ្រាប់បែក MK-84 នេះ ផលិតនៅឆ្នាំ១៩៩៦

«នៅថ្ងៃចន្ទ ទី០៤ ខែសីហា ឆ្នាំ២០២៥ នៅទីតាំងគ្រាប់បែក MK-84 ស្ថិតនៅភូមិថ្មដូន ឃុំគោកមក ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ក្រុមជំនាញគ្រាប់បែកទម្លាក់របស់អង្គភាពសុីម៉ាក់ អង្គការGolden West និងអង្គការNPA (Norwegian People Aid) បានចុះត្រួតពិនិត្យបច្ចេកទេសគ្រាបបែកនេះជាលំអិត ដោយបានបញ្ជាក់ថា គ្រាប់បែក MK-84 នេះ មានលេខLot No. IMI 96G015-11 និងផលិតក្នុងឆ្នាំ១៩៩៦!។

លោកLen Austin ប្រធានអង្គការGolden West ប្រចាំកម្ពុជា និងជាអតីតកងទ័ពម៉ារីនសហរដ្ឋអាមេរិកខាងជំនាញគ្រាប់យុទ្ធភណ្ឌ ជាជំនាញខាងគ្រាប់បែកទម្លាក់ពីយន្តហោះនៃប្រទេសក្នុងតំបន់នេះ បានចូលរួមកំណត់លក្ខណៈបច្ចេកទេសគ្រាប់បែក MK-84 នេះ ក៏បានបញ្ជាក់អំពីអត្តសញ្ញាណ គ្រាប់បែក MK-84 នេះ ផលិតនៅឆ្នាំ១៩៩៦ និងអាចសៀមទិញពីក្រុមហ៊ុន IMI (Israel Military Industries) របស់អុីស្រាអ៊ែលបានទទួលសិទ្ធិផលិត និងលក់គ្រាប់បែកត្រកូលMKនេះ។

គ្រាប់បែក MK-84 នេះផលិតក្នុងឆ្នាំ១៩៩៦ ដូចនេះវាមិនអាចជាគ្រាប់បែកសំណល់ពីការទម្លាក់គ្រាប់បែកក្នុងសម័យសង្គ្រាមឆ្នាំ១៩៧០-១៩៧៣កេីតទេ! ខ្ញុំមានជំនឿយ៉ាងមុតមាំថា ពិភពលោកយល់ច្បាស់ណាស់អំពីរឿងនេះ!»៕

H.E. Heng Ratana, Director General of CMAC: Today Monday 4th August 2025, at MK-84 bomb site in Tmordaun Village, Kokmoun Commune, Banteay Ampil District, Oddor Mean Chey Province, the bomb expert teams from CMAC, the Golden West and NPA (Norwegian People’s Aid) have visited and assessed MK-84 bomb.

The experts have identified this MK-84 manufacturing in 1996 with Lot No. IMI96GO15-11. Mr. Len Austin, the Resident Representative of the Golden West in Cambodia and former the United States marine corps, the EOD expert has also confirmed this MK-84 identification, manufacturing in 1996.

In this case, it is very clear that this MK-84 manufactured in 1996 thus there is no way to claim that this MK-84 was the bomb dropped during 1970-73 war era!.

You might also like