ស្ត្រីកម្ពុជាក្រោមមួយរូប និងស្វាមីជនជាតិអាមេរិក ចូលរួមឧបត្ថម្ភថវិកា ២៥ ម៉ឺនដុល្លារ ជួយដល់ជនភៀសសឹក

អំឡុងពេលនេះ ប្រជាជនកម្ពុជានៅតាមតំបន់ព្រំដែន នៅបន្តរស់នៅជំរំភៀសសឹក និង មិនទាន់បានវិលត្រឡប់ទៅផ្ទះសម្បែងវិញឡើយ ព្រោះស្ថានភាពនៃការឈ្លានពានរបស់ថៃនៅមិនទាន់វិលមកសភាពការណ៍ល្អនៅឡើយទេ។ ការប្រមូលថវិកា និង ការឧបត្ថម្ភស្បៀង សម្ភារប្រើប្រាស់ ថ្នាំដង្កូវនៅតែជាការចាប់បាច់សម្រាប់ជនភៀសសឹក ដែលធ្វើឱ្យប្រជាជនកម្ពុជា និង សប្បុរសជនជាតិ អន្តរជាតិនៅតែបន្តផ្តល់ទៅកាន់ជំរំភៀសសឹកតាមតំបន់ផ្សេងៗជាបន្តបន្ទាប់។
យ៉ាងណាមិញ ថ្មីៗនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកបានបង្ហាញក្តីរំភើប ក្រោយឃើញលិខិតថ្លែងអំណរគុណរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះស្ត្រីខ្មែរកម្ពុជាក្រោម លោកស្រី លីណា ឡឹម ស្ថាបនិកមូលនិធិពុទ្ធសាសនិកខ្មែរ និង ស្វាមីលោក Chris Larsen នាយកប្រតិបត្តិ និង ជាសហស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអាម៉េរិក Ripple Inc ដែលបានឧបត្ថម្ភថវិកា ២៥ ម៉ឺនដុល្លារ ជួយដល់ជនភៀសសឹក។ គួរជម្រាបថា លោកស្រី លីណា ឡឹម ដើមកំណើតនៅខេត្តឃ្លាំង កម្ពុជាក្រោម៕

You might also like