រន្ទះបាញ់ហាងជាប់សេ្នហ៏អូនមួយកន្លែង បណ្ដាលឲ្យឆេះដំបូលបង្កការភ្ញាក់ផ្អើល

ខេត្តបន្ទាយមានជ័យ ៖ ហាងផឹកស៊ីមួយកន្លែងដែលមានយីហោ
(ជាប់ស្នេហ៌អូនត្រូវរន្ទះបាញ់បណ្ដាលឲ្យឆេះនៅល្ងាចថ្ងៃទី៧ខែសីហាឆ្នាំ២០២៥ ឋិតនៅភូមិផ្សារកណ្ដាលសង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែត។
មុនកើតហេតុគេឃើញមេឃខ្មៅដេរដាស់ ផ្លេកបន្ទោរស្រាប់តែបន្តិចក្រោយមកឮស្នូសំលេងផាំងលើដំបូលរោងផឹកស៊ីខាងលើដែលទើបបើកថ្មីប្រមាណជាបីបួនខែមានអណ្ដាតភ្លើងឆេះលើដំបូលប្រក់ស្បូវ បង្កឲ្យមានភ្ញាក់ផ្អើលដល់ពលរដ្ឋនិងអាជ្ញាធររួមទាំងសមត្ថកិច្ចដើម្បីរកវិធីនិងហៅរថយន្តពន្លត់អគ្គីភ័យមកជួយពន្លត់ភ្លើងឆាបឆេះលើដំបូលរោងស្បូងខាងលើនោះ។
សមត្ថកិច្ចបញ្ជាក់ថា ករណីនេះពុំបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់ពលរដ្ឋឫភ្ញៀវនោះឡើយព្រោះមិនទាន់មានភ្ញៀមកហាងផឹកស៊ីជាប់ស្នេហ៏អូនឡើយ។ករណីនេះ អាជ្ញាធរនិងមន្ត្រីជំនាញ បានសហការគ្នាល្អយករថយន្តមកដើម្បីជួយពន្លត់ទាន់ពេល ៕

You might also like