ឯកឧត្តម ព្រាប កុល ដឹកនាំសប្បុរសជនខ្មែរ និងបរទេសចុះចែកអំណោយជូនពលរដ្ឋភៀសសឹកនៅវត្តពើងព្រះគោ ខេត្តព្រះវិហារចំនួន ៣៦០ គ្រួសារ
ព្រះវិហារ៖ នៅថ្ងៃទី៧ ខែសីហា ២០២៥ ឯកឧត្តម ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានដឹកនាំសប្បុរសជនខ្មែរ និងបរទេសចុះចែកអំណោយជូនពលរដ្ឋភាសសឹកនៅ វត្តពើងព្រះគោ ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារចំនួន ៣៦០ គ្រួសារ ដែលត្រូវបានជម្លៀសចេញពីតំបន់ប្រយុទ្ធគ្នានៅស្រុកជាំក្សានទល់ដែនខ្មែរ-ថៃ។
អំណោយសប្បុរសធម៌ រួមមានអង្ករ ស្បៀងអាហារ គ្រឿបឧបភូបបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកា ដែលបានមកពីការចូលរួមបរិច្ចាកពីសំណាក់សប្បុរសជន តាមរយៈឯកឧត្តម ព្រាប កុល ក្នុងនោះរួមមាន ៖
– សមាគមសហគ្រិនសាកល1%
– សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា (CVEA)
– ពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលី និងសប្បុរសជនខ្មែរ និងបរទេសដែលនេះគឺជាការចូលរួមចំណែកបង្ហាញនូវស្មារតីមិត្តខ្មែរជួយខ្មែរ និងនិងសាមគ្គីជាតិខ្មែរ។
ក្នុងបេសកកម្មសប្បុរសធម៌នេះផងដែរ ឯកឧត្តម ព្រាប កុល ក៏បានអញ្ជើញសួរសុខទុក្ខបងប្អូនកងទ័ពដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅខេត្តសៀមរាបផងដែរ៕



