ឧត្តមសេនីយ៍ត្រី អេង ហ៊ី ករណីមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តសៀមរាប ឈ្មោះ ចាន់ ឃុង បានប្រើហិង្សាលើស្ត្រី នៅខារ៉ាអូខេ កាលពីយប់មិញនេះ បាននិងកំពុងធ្វើការត្រួតពិនិត្យ ដើម្បីសុំគោលការណ៍ចាត់វិធានការបន្ត

ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ករណីមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តសៀមរាប ឈ្មោះ ចាន់ ឃុង បានប្រើហិង្សាលើស្ត្រី នៅខារ៉ាអូខេ កាលពីយប់មិញនេះ មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បាននិងកំពុងធ្វើការត្រួតពិនិត្យ ដើម្បីសុំគោលការណ៍ចាត់វិធានការបន្ត។

បុរសមួយក្រុម រងការ ចោទប្រកាន់ ពី ស្ត្រី រងគ្រោះ ថាបាន ប្រេីហឹង្សា ទៅលេីនាង បណ្ដាលអោយ រងរបួស ផ្ទៃ មុខ និង ភ្នែក ក្នុង បន្ទប់ ខារ៉ា អូខេ មួយ កន្លែង នៅ បឹងកក់ ខណ្ឌ ទួលគោក រាជធានី ភ្នំពេញ កាល យប់ រំលង អធ្រាត្រ ឈាន ចូល ថ្ងៃ ទី ៨ ខែ សីហា ឆ្នាំ ២០២៥ ។

ប្រភព បាន អោយដឹងថា នៅ វេលាយប់ថ្ងៃទី ៧ ខែ សីហា ឆ្នាំ ២០២៥ វេលាម៉ោង ២១:៣៥ នាទី មាន ភ្ញៀវ មួយក្រុុមជិះរថយន្ត Lexus 570 ពណ៌ខ្មៅ ស្លាកលេខ AN-1211 ភ្នំពេញ និង រថយន្ដ Range Rover ពណ៌ខ្មៅ មួយគ្រឿង ស្លាក លេខ 2BH-1211 ភ្នំពេញ ចូលទៅ ផឹកស៊ី ច្រៀង ខារ៉ា អូខេ នៅ បន្ទប់ លេខ ៦៦៦៦ ។ បន្ទាប់ ពី ផឹក ស៊ី ស្រវឹង ភ្ញៀវ បុរស ទាំងនោះ បាន អុកកែវ ខ្លាំង បណ្ដាលអោយ បែក កញ្ចក់ តុក អស់ ចំនួន ៣ ។ រហូត ដល់ ម៉ោង ជាង១រំលង អាធ្រាត្រ ឈាន ចូល ថ្ងៃ ទី ៨ សីហា ឆ្នាំ ២០២៥ ក្រុម ភ្ញៀវ ទាំងនោះ ហៅ គិតលុយ មេការ ក៏បាន គិត លុយទាំងថ្លៃបែកកញ្ចក់៣ សរុបទាំងអស់ជាង ១០០០ ដុល្លារ ។ ដោយឃេីញ មេការ គិតលុយទាំងថ្លៃ បែក កញ្ចក់តុក៣ ចំនួន ៤៥០ ដុល្លារ ភ្ញៀវ ម្នាក់ដែល ទំនងជា មេគេ បាន ទះ កំភ្លៀងមេការ ជា ច្រេីនដៃហេីយ នាំ គ្នាដេីរចេញទៅ ឆ្លងកាត់ កាមេរ៉ាសុវត្ថិភាព ដូច គ្មាន រឿងអីកេីតឡេីង ។

តាមការស្រាវជ្រាវ អត្តសញ្ញាណ ម្ចាស់ គណនី ធនាគារ ទូទាត់លុយ ម្ចាស់ គណនីមាន ឈ្មោះ ចាន់ គង់ ចំណែកម្ចាស់ រថយន្តទាំង២នេះ ត្រូវបានគេស្គាល់ថា ឈ្មោះ ចាន់ ហាក់ រស់នៅផ្ទះ ភូមិ២ ផ្លូវ ៤២០ សង្កាត់ បឹងត្របែក ខណ្ឌ ចំការមន រាជធានីភ្នំពេញ។
ពេលនេះ ជនរងគ្រោះ បាន កំពុងរៀបចំ ដាក់ ពាក្យ បណ្ដឹង ប្ដឹង អ្នក បង្ករ អំពេីហិង្សាអោយ សមត្ថកិច្ចចាត់ការតាម ផ្លូវច្បាប់ ។ សង្ឃឹមថា សមត្ថកិច្ច នឹងរក យុត្តិធម៌ ជូន ស្ត្រីរងគ្រោះ ខណៈការប្រើហិង្សានេះប្រព្រឹត្តជាក្រុម ហើយគ្មានញញើតនឹងច្បាប់ បាត់បង់សីលធម៌ សេចក្តីថ្លៃថ្នូរ មាកងាយមកលើស្ត្រីទន់ខ្សោយ ជាមួយនឹងការប្រើហិង្សា ដែលច្បាប់មិនត្រូវអត់អោនបាន៕

You might also like