ស្ត្រីម្នាក់នេះហើយ ហ៊ានប្រថុយជីវិត ឃ្លុំភួយសើម រត់ចូលក្នុងផ្ទះ ជួយស្ត្រីចំណាស់ម្នាក់ ដែលជាប់ក្នុងផ្ទះ

សេចក្តីស្រលាញ់ មិនអាចកាត់ថ្លៃបាន! ស្ត្រីម្នាក់នេះហើយ ហ៊ានប្រថុយជីវិត ឃ្លុំភួយសើម រត់ចូលក្នុងផ្ទះ ជួយស្ត្រីចំណាស់ម្នាក់ ដែលជាប់ក្នុងផ្ទះនោះ(ដោយសុវត្ថិភាព) ខណៈអគ្គិភ័យកំពុងឆាបឆេះយ៉ាងខ្លាំង។ ស្ត្រីរូបនេះមិនរងរបួសនោះទេ គាត់ជាអ្នកលក់បាញ់ឆែវពេលព្រឹកនៅមុខផ្ទះកើតហេតុ បើបងប្អូនជិះកាត់ជួយទិញគាត់ផង ។

អគ្គិភ័យឆាបឆេះនេះកើតឡើងនៅរសៀល ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ នៅចំណុចផ្ទះលេខ៤៧A ផ្លូវលេខ៤៣០ ភូមិ១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។ បណ្តាលមកពីជាងជួសជុលម៉ូតូអាគុយ ហើយបានឆាបឆេះអាគុយ បង្កជាអគ្គិភ័យតែម្តង ។
សូមកោតសរសើរនូវទឹកចិត្ត ដ៍ក្លាហានហ៊ានប្រថុយជីវិតដើម្បីសង្រ្គោះជិវិតមនុស្ស ៕

You might also like