យុវជនម្នាក់ ម្នាក់ បេីករថយន្តមួយគ្រឿង បេីកលឿនដូចហោះ មកដល់ផ្លូវបំបែកជាបួន បានបុករះម៉ូតូ២គ្រឿងខ្ទាតបេីងទាំងម៉ូតូទាំងមនុស្ស រួចបុករនាំងដែកស្ថានីយ៍ប្រេងសាំង បណ្ដាលឲ្យបុរសម្ចាស់ម៉ូតូ ស្លា.ប់ទាំង២នាក់
ភ្នំពេញ ៖ ហេតុការណ៍នេះបានកេីតឡេីងកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ នៅចំណុចផ្លូវបំបែកជាបួន លេីផ្លូវភ្នំពេញហាណូយ កែងផ្លូវឧកញ៉ាម៉ុងរិទ្ធី ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ យុវជនម្នាក់ ម្នាក់ បេីករថយន្តមួយគ្រឿង បេីកលឿនដូចហោះ មកដល់ផ្លូវបំបែកជាបួន បានបុករះម៉ូតូ២គ្រឿងខ្ទាតបេីងទាំងម៉ូតូទាំងមនុស្ស រួចបុករនាំងដែកស្ថានីយ៍ប្រេងសាំង បណ្ដាលឲ្យបុរសម្ចាស់ម៉ូតូ ស្លាប់ទាំង២នាក់ ។
ប្រភពព័ត៌មានបានបញ្ជាក់ថា អ្នកប្រណាំងរថយន្តជ័យលាភីលេខ១ បេីករថយន្តស៊េរីទំនេីបBMWលឿនដូចហោះទៅបុករះបណ្តាលឱ្យមានមនុស្ស២នាក់ស្លាប់ភ្លាមៗនិង១នាក់រងរបួស ស្ថិតនៅចំណុចស្តុប២៤ម៉ោង ក្នុងសង្កាត់ភ្នំពេញពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
យុវជនម្នាក់វ័យជាង២០ឆ្នាំម្នាក់ បេីករថយន្តស៊េរីទំនេីប BMW ផ្លាកលេខកម្ពុជា YUTH.F80 បេីកលឿនដូចហោះ មកដល់ផ្លូវបំបែកជាបួន បានបុករះម៉ូតូ២គ្រឿងខ្ទាតបេីងទាំងម៉ូតូទាំងមនុ-ស្សបុករនាំងដែកស្ថានីយ៍ប្រេងសាំង បណ្ដាលឲ្យបុរសម្ចាស់ម៉ូតូស្លា-ប់ទាំង២នាក់ រួចព្យាយាមបេីករត់គេច ក៏ជ្រុលទៅបុកកង់បីឥណ្ឌាមួយគ្រឿងទៀតក្រឡាប់ផ្ងារជេីង ទេីបត្រូវបានកម្លាំងល្បាតអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ធ្វេីការឃាត់បាននិងយកតៃកុងរថយន្ដ ទៅអធិការដ្ឋានខណ្ឌ ដេីម្បីរងចាំបន្តតាមនីតិវិធីច្បាប់ ៕



