នារីវ័យក្មេង២នាក់ ជិះម៉ូតូបុករថយន្តឆ្លងផ្លូវ បណ្តាលអោយស្លា..ប់ម្នាក់ រងរបួសម្នាក់

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពី ថ្ងៃទី១០ ខែ សីហា ឆ្នាំ២០២៥ នៅចំណុចផ្លូវលេខ១០០៣ ក្រុមទី៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាធានីភ្នំពេញ។
នារីម្នាក់បានបោកផ្ទប់នឹងរថយន្តស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតបានផ្លោងរំលងរថយន្តរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះ ខណៈពេលដែលជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនទៅបុករថយន្ត ម៉ាក់ ហាយឡេនឌ័រ មួយគ្រឿងដែលកំពុងបត់ឆ្លងផ្លូវពេញទំហឹង។

នារីរងគ្រោះដែលស្លាប់បាត់បង់ជីវិតឈ្មោះ ថ្លាង ឈុន នៀវ ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរមុខរបរបុគ្គលិកហាងលក់គ្រឿងសមុទ្រ មានទីលំនៅ ភូមិជរ ឃុំ សណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ(បានស្លាប់នៅកន្លែងកើតហេតុ)។ចំណែកអ្នករួមដំណើររងរបួសមិនស្គាល់អត្តសញ្ញាណ ត្រូវបានបញ្ជូន ទៅសម្រាកព្យបាលនៅមន្ទីរពេទ្យ មិត្តភាពកម្ពុជាចិនព្រះកុសមៈ ហៅមន្ទីរពេទ្យលោកសង្ឃ។រីឯអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់។

តាមនប្រភពបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងរវាងម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌សលាយខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1FG-5224 និងរថយន្តម៉ាកហាយឡែនឌ័រពាក់ស្លាកលេខភ្នំពេញ2S-7621។

នៅមុនពេលកើតហេតុគេឃើញនារីរងគ្រោះពីរនាក់បានជិះម៉ូតូមួយគ្រឿងខាងលើធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង។លុះមកដល់ចំណុចកើតហេតុបានបុកជាមួយរថយន្តម៉ាក់ highlander មួយគ្រឿងដែលបើកបរដោយនារីម្នាក់បើកចេញពីបុរីវិមានភ្នំពេញផ្លូវលេខ៣៦៦ ក្នុងទិសដៅពីកើតទៅលិចឆ្លងផ្លូវ។

គ្រោះថ្នាក់នោះបណ្ដាឲ្យស្ត្រីជាអ្នកបើកបរម៉ូតូបានស្លាប់នៅនឹងកន្លែងកើតហេតុ។ចំណែកនារីម្នាក់ដែលជិះក្រោយបានផ្លោងលើរថយន្ត ហើយរងរបួសធ្ងន់។បន្ទាប់ពីកើតមានគ្រោះថ្នាក់នគរបាលមូលដ្ឋានក៏បានចុះទៅកន្លែងកើតហេតុសម្រួលចរាចរណ៍ហើយបានទាក់ទងទៅនគរបាលជំនាញចរាចរណ៍ ចុះទៅវាស់វែងរួចនាំយករថយន្តនិងម៉ូតូបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីចាត់ការតាមច្បាប់។ចំណែកសពប្រគល់ទៅឲ្យក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី៕

You might also like