ឯកឧត្តម ហេង រតនា អគ្គនាយកCMAC ៖ ករណីជួបគ្រាប់មិនទាន់ផ្ទុះ ឬជួបវត្ថុសង្ស័យថាជាគ្រាប់ សូមទាក់ទងកម្លាំងជំនាញអង្គភាពCMAC
តាមរយៈលេខទូរសព្ទ័ដូចខាងក្រោម៖
– ទិសខេត្តព្រះវិហារ៖
១. លោក អ៊ាន សុធា៖ ០៩៧ ២២២ ២៧៣៥ និង
២. លោក ហង្ស សាណាល៖ ០៩៧ ២០០ ១២៩៨
– ទិសខេត្តឧត្តរមានជ័យ៖ ១. លោក នេត រដ្ឋា ៖ ០៩៧ ២០០ ១១៤១ និង
២. លោក ជិន ប៊ុនហឿត៖ ០៩៧ ២០៤ ៥៧៥១
ឯកឧត្តម ហេង រតនា ក៏បានអំពាវនាវជាថ្មី ជូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសប្រជាពលរដ្ឋភៀសសឹកសូមមេត្តាប្រុងប្រយត្ន័ចំពោះគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទសំណល់សង្គ្រាម ដែលកងទ័ពថៃ បានប្រេីប្រាស់ដូចជា គ្រាប់បែកទម្លាក់ពីយន្តហោះ គ្រាប់កាំភ្លេីងធំ គ្រាប់បែកចង្កោម និងគ្រាប់យុទ្ធភណ្ឌយ៉ាងច្រេីនប្រភេទ! ។
ជាមួយគ្នានេះ អគ្គនាយកCMAC បានថ្លែងអរគុណ កីឡាករកីឡាការនីដែលបានជួយផ្សព្វផ្សាយសារស្លាកសញ្ញាគ្រោះថ្នាក់ដោយសារគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាម! ៕