ជនសង្ស័យ៣នាក់ ឆក់កាបូបបានសម្រេច រួចផ្ទុះអាវុធ២គ្រាប់ គេចខ្លួនម្នាក់ ហើយ២នាក់ទៀតត្រូវបានអ្នកដំណើរឃើញជិះម៉ូតូបំបុក ឃាត់ខ្លួនបាន២នាក់ នឹងកាំភ្លើងខ្លីមួយដេីម

ភ្នំពេញ៖ ជនសង្ស័យពីរនាក់ជិះម៉ូតូមួយគ្រឿង បានធ្វេីសកម្មភាពឆក់កាបូបពីនារីម្នាក់ដែលកំពុងជិះឡាំប្រឺតា បានសម្រេចហេីយជនសង្ស័យម្នាក់បានចុះពីលេីម៉ូតូដកកាំភ្លើងបាញ់គំរាមចំនួនពីរគ្រាប់ ភ្លាមៗនោះស្រាប់តែមានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងបានបុកជនសង្ស័យបណ្ដាលឲ្យសន្លប់ត្រូវបានប្រជាពលរដ្ឋឃាត់បានប្រគល់ឲ្យសមត្ថកិច្ច ចំណែកឯបក្សពួកម្នាក់ជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះបានកេីតឡេីងកាលពី ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ ទល់មុខវត្ត រស្មីសោភណារាម ហៅវត្តសន្លូង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ជនរងគ្រោះមិនបញ្ចេញអត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា សំភារៈបាត់បង់ក្នុងកាបូប មានទូរសព្ទ័ម៉ាកiphone 15 promix មួយគ្រឿង និងលុយ២០ម៉ឺនរៀលតែប៉ុណ្ណោះ ។
ចំណែកសង្ស័យ២នាក់សមត្ថកិច្ចក៏មិទាន់អោយស្គាល់អត្តសញ្ញាណដូចគ្នា គ្រាន់តែដឹងថា ដកហូតវត្ថុតាង មានដូចជាកាបូប១ ទូរស័ព្ទ១គ្រឿង ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង1T2523 គ្រាប់កាំភ្លើង៣គ្រាប់ និងកាំភ្លើងខ្លីមួយដេីម មិនស្គាល់ម៉ាក ។

មុនពេលកេីតហេតុ នារីជនរងគ្រោះ២នាក់ បានហៅឡាំប្រឺតាជិះពីម្តុំ ទន្លេបាទី ខេត្តតាកែវ គោលបំណងទៅក្រុងតាខ្មៅ ខេត្តកណ្ដាល លុះជិះតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកេីតហេតុ ស្រាប់តែមានបុរសជនសង្ស័យចំនួន៣នាក់ជិះម៉ូតូ២គ្រឿងក្នុងមានម៉ាកហុងដាឌ្រីមមួយគ្រឿងនិងហុងដាឃ្លីកមួយគ្រឿង បានជិះមកធ្វើសកម្មភាពឆក់យកកាបូប ពីនារីម្នាក់ក្នុងចំណោម២នាក់បានសម្រេច តែកាបូបធ្លាក់លើផ្លូវ ហេីយពហេីយពេលនោះក្រុមជនសង្ស័យបានបើកម៉ូតូមករេីសយកកាបូបវិញ និងបានដកកាំភ្លើងខ្លីបាញ់គំរាមចំនួន២គ្រាប់ ។
ប្រភពដដែលបានបន្តទៀតថា ជនសង្ស័យម្នាក់បានជិះម៉ូតូរត់គេចដោយយកកាបូបរបស់ជនរងគ្រោះទៅជាមួយ ហើយជនសង្ស័យ២នាក់ដែលជិះម៉ូតូហុងដាឌ្រីម ត្រូវបានបងប្អូនប្រជាពលរដ្ឋ អ្នកធ្វើដំណើរ ឃេីញហេតុការណ៍ បើកម៉ូតូបំបុកបណ្តាលឲ្យដួលរងរបួស ហើយឃាត់បានបុរសទាំង២នាក់ប្រគល់ឲ្យសមត្ថកិច្ចតែម្ដង ។
ករណីនេះ ជនសង្ស័យមិនបានសារភាពថាខ្លួនជាអ្នកប្រព្រឹត្តិនោះទេ ។ ជនសង្ស័យរួមទាំងវត្ថុតាង និងជនរងគ្រោះត្រូវបានសមត្ថកិច្ចស្រុកកណ្ដាលស្ទឹង យកទៅសួរនាំដេីម្បីបន្តតាមនីតិវិធី ៕

You might also like