កម្ពុជា សូមច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ដដែលៗ ដោយគ្មានមូនដ្ឋាន គ្មានភ័ស្តុតាង និងគ្មានការស៊ើបអង្កេតអ្វីទាំងអស់ របស់ភាគីថៃ ដែលថាកម្ពុជាដាក់មីនថ្មី ក្នុងគោលបំណងវាយប្រហារកេរ្តិ៍ឈ្មោះរបស់កម្ពុជា។

ជាថ្មីម្តងទៀត ខ្ញុំសូមបញ្ជាក់ពីជំហររបស់កម្ពុជាចាប់តាំងពីក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០០០ គឺកម្ពុជាបានគោរពយ៉ាងខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់ ដោយមិនមានការដាក់មីនថ្មីនោះឡើយ! ផ្ទុយទៅវិញ កម្ពុជាបានដោះមីន និងបំផ្លាញគ្រាប់មីនប្រឆាំងមនុស្សជាង១លានគ្រាប់ និងកាកសំណល់ជាតិផ្ទុះផ្សេងៗទៀតជាង៣លានគ្រាប់ ចេញពីទឹកដីរបស់ខ្លួន»។

You might also like