ឯកឧត្តម ជា សុមេធី និងលោកជំទាវ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឧបាសិកា សុិន សំ ត្រូវជាម្តាយ លោកជំទាវ លៀង ស្រីម៉ុល រដ្ឋលេខាធិការក្រសួងសង្គមកិច្ច
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន ព្រមទាំងថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចូលរួមពិធីគោរពវិញ្ញាណក្ខន្ធសព ឧបាសិកា សុិន សំ ត្រូវជាម្តាយ លោកជំទាវ លៀង ស្រីម៉ុល រដ្ឋលេខាធិការក្រសួង ស.អ.យ. ដែលបានទទួលមរណភាពកាលពី ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ នៅវេលាម៉ោង ០៤:៣០នាទីព្រឹក ក្នុងជន្មាយុ ៨៣ឆ្នាំ ដោយជរាពាធ ដែលប្រារព្ធធ្វើនៅគេហដ្ឋាននៃគ្រួសារសព។
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សូមធ្វើគារវកិច្ចដោយក្តីក្រៀមក្រំបំផុត និងសូមឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធ ឧបាសិកា សុិន សំ សូមបានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕