ថៃយកទាហានខ្មែរទាំង ១៨ នាក់ជាចំណាប់ខ្មាំងជាចំហហើយ ដោយនិយាយថា ខ្លួននឹងដោះលែងយោធាខ្មែរទាំង ១៨ នាក់នេះ នៅពេលណាដែលខ្មែរ«ឈប់ប្រើមីន»
យោងតាមហ្វេសប៊ុកផ្លូវការរបស់អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មានបានបង្ហោះសារនៅព្រលឹមថ្ងៃទី ១២ សីហា ២០២៥នេះ ដែលមានខ្លឹមសារយ៉ាងដូច្នេះ ៖ ពេលនេះ ថៃលៀនកន្ទុយ ! ក្រៅពីបន្តឃុំទាហានខ្មែរផ្ទុយពីច្បាប់អន្តរជាតិស្តីពីការដោះឈ្លើយសឹកក្រោយពេលឈប់បាញ់ ពេលនេះថៃយកទាហានខ្មែរទាំង ១៨ នាក់ជាចំណាប់ខ្មាំងជាចំហហើយ ដោយនិយាយថាខ្លួននឹងដោះលែងយោធាខ្មែរទាំង ១៨ នាក់នេះនៅពេលណាដែលខ្មែរ«ឈប់ប្រើមីន» ។ បើកុំតែដើរចូលដីខ្មែរទៅវារួចគ្នាទៅហើយៗថៃអន់ពេកដែលរកសុីចាប់ចំណាប់ខ្មាំងដូចពួកហាម៉ាសដែរ ។- កាសែតបាងកកប៉ុស្ត ១២ សីហា ២០២៥៕