តារាចម្រៀងម៉េង ពេជ្ជតា ៖ មានក្រុមហ៊ុនមួយចំនួនបានបញ្ឈប់ការងារចំពោះតារាណាដែលធ្វេីពហិការ មិនប្រេីរបស់សៀម និងលូកដៃឈឺឆ្អាលរឿងជាតិ
តារាចម្រៀងល្បីឈ្មោះនៅក្នុងប្រទេសកម្ពុជាអ្នកនាង ម៉េង ពេជ្ជតា បានសរសេរនៅលេីបណ្តាញសង្គមថា ៖ មានក្រុមហ៊ុនមួយចំនួនបានបញ្ឈប់ការងារចំពោះតារាណាដែលធ្វេីពហិការ មិនប្រេីរបស់សៀម និងលូកដៃឈឺឆ្អាលរឿងជាតិ ។ ខ្ញុំក្នុងចំណោមនោះដែរ ព្រោះត្រូវ cancel ខ្លះៗហេីយ ។
អ្នកនាង ម៉េង ពេជ្ជតា បានសរសេររៀបរាប់ថា ៖ ជាការឆ្លេីយតប
ខ្ញុំចង់ជម្រាបទៅក្រុមហ៊ុនទាំងនោះវិញដែរថា តារា និងទស្សនិក
ជន អ្នកប្រេីប្រាស់ អ្នកគាំទ្រសុទ្ធតែជាខ្មែរ ។ ការឈឺឆ្អាលតវ៉ារឿងជាតិ គឺជាមនសិការក្នុងនាមជាកូនខ្មែរនិងជាកាតព្វកិច្ចរបស់ពលរដ្ឋគ្រប់គ្នា សូមកុំដាក់សម្ពាធអី ។ តែបេីជ្រុលជាបញ្ឈប់តារា គួរតែបញ្ឈប់កម្មវិធី បញ្ឈប់ការផ្សព្វផ្សាយទាំងអស់តែម្តង ព្រោះអ្នកទស្សនា អ្នកប្រេីប្រាស់ អ្នកគាំទ្រក៏ជាខ្មែរដូចខ្ញុំដែរ ។ បងប្អូនខ្លះដោយសារតែឈឺចាប់នឹងសៀមធ្វេីបាបខ្មែរពេក គាត់ជេរសៀមមុតៗចំៗជាងពួកខ្ញុំជាតារាទៅទៀត ពួកខ្ញុំជាតារាក៏ចង់ចំៗមុតៗដែរតែក្រែងចិត្តបងប្អូន នេះជាអារម្មណ៍ពិត ពីខ្ញុំ ពេជ្ជតា សូមបន្ថែមបន្តិច នេះគ្រាន់តែជាសារមួយផ្ញេីជូនអ្នកគាំទ្រខ្ញុំទាំងឡាយអោយពួកគាត់បានជ្រាបថា មានរឿងអ្វីខ្លះកេីតឡេីងលេីពួកយេីងជាតារាចេញមុខ មិនបានត្អូញត្អែរទេ ព្រោះការពិត ឆន្ទៈខ្ញុំនៅតែបន្តធ្វេីដេីម្បីជាតិខ្ញុំដដែលដូចដែលខ្ញុំបានធ្វេីកន្លងមក ខ្ញុំមិនចុះចាញ់ដាច់ខាតលុះណាជាតិខ្ញុំរួចផុតពីការឈ្លានពានពីចោរសៀមសិន ព្រោះខ្ញុំគិតថា បេីប្រទេសខ្ញុំមានតែស្នូរកាំភ្លេីងគ្មានសន្តិភាពផង តេីខ្ញុំទៅច្រៀងរាំអោយនរណាស្តាប់ នរណាមេីល ? លុយក៏សំខាន់ តែសន្តិភាពក្នុងប្រទេសរឹតតែសំខាន់ទៅទៀត ស៊ូស៊ូ ! ៕






