ក្រុមអ្នកស្រាវជ្រាវកំណាយឃើញដើមគគីរថ្ម អាយុកាលចន្លោះពី១០ម៉ឺនឆ្នាំ ទៅ២លានឆ្នាំនៅស្ទឹងត្រែង

ដើមគគីរ ដែលកប់ក្នុងដីរាប់ម៉ឺនឆ្នាំ ត្រូវបានក្រុមអ្នកស្រាវជ្រាវកំណាយរកឃើញនៅភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ដើមគគីរថ្មនេះ អាចមានប្រវែង៣០ម៉ែត្រ ឬវែងជាងនេះ ខណៈលទ្ធផលបឋម អ្នកជំនាញកំណាយបានប្រវែង១៧.៥ម៉ែត្រហើយ។
លោក លឹម វណ្ណច័ន្ទ ប្រធានការិយល័យបេតិកភណ្ឌវប្បធម៌ នៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាននៃក្រសួងបរិស្ថាន ប្រាប់សារព័ត៌មានឌីជីថលថ្មីៗ ដើមឈើនេះ កប់ក្នុងស្រទាប់ដីឥដ្ឋ និងថ្មបាយក្រៀម។ ពាក់ព័ន្ធនឹងការកំណាយនេះ ក្រុមអ្នកស្រាវជ្រាវនេះ នឹងបន្តធ្វើនៅឆ្នាំក្រោយទៀត។
សូម​បញ្ជាក់ថា កិច្ចការកំណាយនេះ មាន​ការចូលរួមសហការពីរដ្ឋបាលស្រុកសេសាន មន្ទីរវប្បធម៌ខេត្តស្ទឹងត្រែង មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង និងអ្នកជំនាញក្រសួងបរិស្ថាន។
រូបភាពពីក្រសួងបរិស្ថាន និង​រដ្ឋបាលខេត្ត​ស្ទឹងត្រែង
You might also like