ឧត្តមសេនីយឯក Samsul Rizal bin Musa អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំប្រទេសថៃ ហាក់ហួសចិត្តដោយភាគីថៃ មិនបានប្រាប់ភាគីកម្ពុជា
ឧត្តមសេនីយឯក Samsul Rizal bin Musa អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំប្រទេសថៃ ហាក់ហួសចិត្តដោយភាគីថៃ មិនបានប្រាប់ភាគីកម្ពុជា និងនាំក្រុមសង្កេតការណ៍បណ្តោះអាសន្ន (IOT) មកពីប្រទេសសមាជិកអាស៊ាន ៨ប្រទេស ដើរចូលទៅទឹកដីកម្ពុជា តំបន់អានសេះ ឋិតនៅភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយមិនជូនដំណឹង និងអនុញ្ញាតិពីភាគីកម្ពុជា ជាមុន ដែលបង្កឱ្យមានការរុញច្រានចេញពីទាហានកម្ពុជា នៅព្រឹកថ្ងៃទី១៩សីហា ឆ្នំា២០២៥នេះ ៕






