ឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យទីតាំងអាងទឹកអូរស្មាច់ ដែលមានការចាក់អាចម៍ដីចូលដីចំណីអាងទឹក ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង

នៅថ្ងៃអង្គារ ១០រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យទីតាំងអាងទឹកអូរស្មាច់ ដែលមានការចាក់អាចម៍ដីចូលដីចំណីអាងទឹក ស្ថិតក្នុងភូមិសាស្ត្រភូមិធ្មល់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
សូមជម្រាបថា ការចុះពិនិត្យទីតាំងនាពេលនេះ មានវត្តមានចូលរួមពីលោក សរ សុដានី អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង ក្រុមការងារនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង រដ្ឋបាលក្រុងស្វាយរៀង និងរដ្ឋបាលសង្កាត់ចេក ជាច្រើនរូប។
ឯកឧត្តមអនុរដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងថា ក្រុមការងារបានចុះអនុវត្តវិធានការលើការចាក់ដីចូលដីចំណីអាងទឹកអូរស្មាច់ ដោយបានបោះបង្គោលព្រំសម្គាល់ដីចំណីអាងទឹក និងរឹបអូសដីដែលបានចាក់ចូលដីចំណីអាងទឹកទំហំ ២៥៥៦ម៉ែត្រការេ ទុកជាសម្បត្តិរបស់រដ្ឋ ហើយរដ្ឋបាលខេត្តនឹងលើកសំណើទៅក្រសួងធនធានទឹក និងឧតុនិយម រៀបចំសម្រាប់បម្រើប្រយោជន៍សាធារណៈ៕

You might also like