ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ អញ្ជើញជាអធិបតីបើកវគ្គបណ្ដុះបណ្តាលលើកទី៨ ស្តីពីលក្ខណៈវិនិច្ឆ័យសម្រាប់ការរៀបចំបណ្ដុំសំណង់មេ ការងារប្រឡាយ និងសំណង់ពាក់ព័ន្ធ

នាថ្ងៃពុធ ១១រោច ខែស្រាពណ៍ ឆ្នាំ ម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ នៅសាលប្រជុំនៃអគារ KAMPUS ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ និងជានាយកគម្រោងស្តង់ដាជាតិប្រព័ន្ធធារាសាស្ត្រ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលលើកទី៨ ស្តីពីលក្ខណៈវិនិច្ឆ័យសម្រាប់ការរៀបចំបណ្តុំសំណង់មេ ការងារប្រឡាយ និងសំណង់ពាក់ព័ន្ធ ជូនដល់មន្ត្រីបច្ចេកទេសមកពីនាយកដ្ឋានក្រោមឱវាទក្រសួង និងមន្ទីររាជធានី-ខេត្ត សរុប ចំនួន ៤៤នាក់ ក្រោមការជួយឧបត្ថម្ភរបស់គម្រោងស្តង់ដាជាតិប្រព័ន្ធធារាសាស្ត្រនៅកម្ពជា ដែលជាគម្រោង កិច្ចសហប្រតិបត្តិការបច្ចេទេសរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)។
សូមជម្រាបថា វគ្គបណ្តុះបណ្តាលមានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២៥ ក្នុងគោលបំណងផ្តល់ និងបំពេញបន្ថែមនូវចំណេះដឹងលើផ្នែករៀបចំផែនការ ការសិក្សាគ្រោងប្លង់ ការសាងសង់ និងការគ្រប់គ្រងការសាងសង់ប្រព័ន្ធធារាសាស្ត្រនៅកម្ពុជា៕

You might also like