នាយឧត្តមសេនីយ៍ ខឹម សោភ័ណ នាំថវិការបស់សប្បុរសជនខ្មែររស់នៅទីក្រុងឡុងប៉ិច រដ្ឋកាលីហ្វ័រនីញ៉ា និងក្រុមការងារប្រឹក្សាភិបាលស៊ីម៉ាក់ ប្រគល់ជូនវីរកងទ័ព ដែលកំពុងព្យាបាលរបួសនៅក្នុងមន្ទីរពេទ្យ

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ខឹម សោភ័ណ ប្រធានក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥នេះ បានចុះសួរសុខទុក្ខ និងនាំយកថវិកាដែលទទួលបានពីការឧបត្ថម្ភរបស់សប្បុរសជនខ្មែរ កំពុងរស់នៅទីក្រុងឡុងប៉ិច រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក មកប្រគល់ជូនវីរកងទ័ពកម្ពុជា ដែលមានរបួសក្នុងសមរភូមិការពារទឹកដី ពីការឈ្លានពានរបស់កងទ័ពថៃ ដែលកំពុងសម្រាកព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត, មន្ទីរពេទ្យព្រះកេតុមាលា និងមន្ទីរព្រះកុសុមៈ (មន្ទីរពេទ្យលោកសង្ឃ)។

You might also like