កម្ពុជា បន្តអំពាវនាវដល់ថៃ ឱ្យដោះលែងកងទ័ពកម្ពុជាដែលយោធាថៃបានចូលមកចាប់ខ្លួនក្នុងទឹកដីកម្ពុជា ដោយខុសច្បាប់
លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ៖ កម្ពុជាបន្តអំពាវនាវដល់ថៃឱ្យដោះលែងកងទ័ពកម្ពុជាដែលយោធាថៃបានចូលមកចាប់ខ្លួនក្នុងទឹកដីកម្ពុជាដោយខុសច្បាប់កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ក្រោយបទឈប់បាញ់ចូលជាធរមាន ដើម្បីកងទ័ពកម្ពុជាទាំងនោះបានវិលមកមាតុកំណើត និងជួបជុំក្រុមគ្រួសារពួកគាត់ឡើងវិញ ៕






