ស្ត្រីម្នាក់ដេកបាត់បង់អាយុជីវិតនៅក្នុងផ្ទះ ខណៈដែលប្ដីរត់គេចខ្លួនបាត់ សង្ស័យជាករណីឃាតកម្មស្ថិតនៅភូមិកណ្ដាល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ
កណ្តាល ៖ ករណីស្ត្រីម្នាក់ដេកបាត់បង់អាយុជីវិតនៅក្នុងផ្ទះ ខណៈដែលប្ដីរត់គេចខ្លួនបាត់ សង្ស័យជាករណីឃាតកម្មស្ថិតនៅភូមិកណ្ដាល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល ថ្ងៃទី២៥.១០.២០២៦នេះ សង្ស័យថា ករណីឃាតកម្ម ប្ដីសម្លាប់ប្រពន្ធ.ខ្លួនឯង.នៅក្នុងបន្ទប់ ។
ប្រភពព័ត៌មានបានបញ្ជាក់ថា ករណីឃាតកម្មបានកើតឡើងសង្ស័យជាភ្លើងប្រចណ្ឌ បណ្ដាលឱ្យស្ត្រីជាប្រពន្ធបានបាត់បង់អាយុ.ជីវិត ស្ថិតនៅឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ប្រភពព័ត៌មានបានបញ្ជាក់ទៀតថា ជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល រីឯសាកសព.ជនរងគ្រោះ រង់ចាំសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល មកធ្វើកោសល្យវិច័យ និងប្រគល់ជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕






