អគ្គីភ័យបានឆាបឆេះផ្ទៈ១ខ្នងអស់ទាំងស្រុង និងរងការខូចខាតសម្ភារៈមួយចំនួនអស់ទាំងស្រុង
ខេត្តបន្ទាយមានជ័យ ៖ អគ្គីភ័យបានឆាបឆេះផ្ទៈ១ខ្នងអស់ទាំងស្រុងនិងរងការខូចខាតសម្ភារៈមួយចំនួនអស់ទាំងស្រុងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ស្ថិតភូមិរពាក់ ឃុំឈ្នួរមានជ័យ ស្រុកព្រៈនេត្រព្រៈ។ នៅពេលដែលអគ្គីភ័យបានឆាបឆេះគឺម្ចាស់បាននៅផ្ទៈដែរតែបណ្តាលឆាបឆេះឡើងបង្កជាអណ្តាតភ្លើងហើយស្រែកអ្នកជិតខាងជួយពន្លត់រងចាំរថយន្តពន្លត់អគ្គីភ័យ១គ្រឿងរបស់អធិការដ្ឋាននគរបាលស្រុកព្រៈនេត្រព្រៈនិងកម្លាំងសហការជាមួយប្រជាពលរដ្ឋបានបាញ់ពន្លត់តែអគ្គីភ័យបានឆាបឆេះផ្ទៈអស់ទាំងស្រុងនិងសម្ភារៈ។
អគ្គីភ័យដែលឆាបឆេះផ្ទៈគឺបណ្តាលមកពីឆ្លងចរន្តអគ្គីសនីទើបបង្កអោយឆាបឆេះផ្ទៈ១ខ្នងអស់ទាំងស្រុងមានទំហំបណ្តោយ៨ម៉ែត្រនិងទទឹង៧ម៉ែត្រនិងសម្ភារៈមានខ្សែកមាសទម្ងន់៣ជី ប្រាក់២លានរៀល ទូរទឹកកក១និងសម្ភារៈមួយចំនួនទៀតដែលមានម្ចាស់ឈ្មោះ វិញ ខិញ ភេទស្រីអាយុ៦៩ឆ្នាំនៅភូមិកើតហេតុខាងលើ។
មន្ត្រីនគរបាលបានបញ្ជាក់ថា៖អគ្គីភ័យដែលកើតឡើងប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ១គ្រឿងប្រើប្រាស់ទឹក២ឡាន និងកម្លាំងអន្តរាគមន៍មាននគរបាល កងរាជអាវុធហត្ថ និងកម្លាំងយោធារួមជាមួយបងប្អូនប្រជាពលរដ្ឋបានអន្តរាគមន៍ពន្លត់ ៕






