លោក Trump ពិចារណាដាក់ទណ្ឌកម្មលើរុស្ស៊ី ប្រសិនបើពុំអាចសម្រេចបានបទឈប់បាញ់នៅអ៊ុយក្រែន

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា លោកត្រៀមដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងរុស្ស៊ី ប្រសិនបើប្រធានាធិបតីលោក Vladimir Putin មិន យល់ព្រមលើបទឈប់បាញ់ក្នុងសង្គ្រាមនៅអ៊ុយក្រែនទេនោះ។
ឆ្លើយតបទៅនឹងសំណួររបស់ក្រុមអ្នកសារព័ត៌មានដែលសួរថា តើលោក Putin នឹងប្រឈមផលវិបាកដែរឬទេ លោក Trump បានប្រាប់ ធ្ងន់ធ្ងរណាស់ នូវអ្វីដែលលោកមាននៅក្នុងចិត្ត ប្រសិនបើលោកត្រូវធ្វើ ប៉ុន្តែលោកចង់ឱ្យសង្គ្រាមនេះចប់។យើងមានទណ្ឌកម្មសេដ្ឋកិច្ច។ លោកកំពុងនិយាយអំពីសេដ្ឋកិច្ច ព្រោះយើងនឹងមិនចូលពាក់ព័ន្ធក្នុងសង្រ្គាមលោកទេ។
លោកប្រធានាធិបតីអាមេរិករូបនេះ បានផ្អាកទណ្ឌកម្មដែលគំរាមកំហែងជាយូរមកលើលោក Putin ក្នុងការជំរុញចុងក្រោយបំផុតរបស់លោកដើម្បីបញ្ចប់សង្គ្រាមដែលមានរយៈពេលជាងបីឆ្នាំមកទល់ពេលនេះ។
លោក Trump កំពុងស្វែងរកការចរចាទល់មុខគ្នារវាងលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky និងលោកPutin ។ ទោះបីជាលោក Zelensky បានយល់ព្រមជាគោលការណ៍ចំពោះកិច្ចចរចាបែបនេះក៏ដោយ ក៏លោក Putin មិនបានព្រមព្រៀងដែរ។ វិមានក្រឹមឡាំង បានលើកឡើងថាមិនមានកិច្ចប្រជុំបែបនេះទេ នាពេលបច្ចុប្បន្ននេះ។
លោក Trump បាននិយាយនៅឯកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅសេតវិមានថា នឹងមិនមែនជាសង្រ្គាម លោកទេ ប៉ុន្តែវានឹងក្លាយជាសង្រ្គាមសេដ្ឋកិច្ច ។សង្រ្គាមសេដ្ឋកិច្ច នឹងមានភាពធ្ងន់ធ្ងរ ហើយវានឹងអាក្រក់សម្រាប់រុស្ស៊ី ហើយលោកមិនចង់បានបែបនេះទេ៕

You might also like