ឃាត់ខ្លួនស្រ្តី៣នាក់ ជំនាញកាត់ខ្សែ ក តាមបណ្តាខេត្តនិងរាជធានី
ភ្នំពេញ ៖ សមត្ថកិច្ចបង្រ្កាបជនសង្ស័យជាស្រ្តីចំនួន៣នាក់ ដែលសកម្មខាងកាត់ខ្សែ ក តាមផ្សារ ឬកម្មពីធីបុណ្យផ្សេងៗ ដែលមានការជួបជុំគ្នីច្រើន។ កម្លាំងការិយាល័យនគរបាលព្រហ្ម ទណ្ឌកម្រិតស្រាលសហនហការរាជធានីភ្នំពេញ បានឃាត់ខ្លួនជាក់ស្តែង ចំនួន ០៣ នាក់ និងវត្ថុតាងមួយចំនួន នៅចំណុច ផ្លូវថ្មើរជើងចតុមុខ (Walk streets) សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
លោក ប៊ុន សត្យា ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានប្រាប់នៅថ្ងៃទី២៧ ខែ សីហា ឆ្នាំ ២០២៥បាន ដឹងថាជនសង្ស័យទាំង៣នាក់ ឈ្មោះ ១-ឈ្មោះ អង រី អាយុ២៤ឆ្នាំ ២-ឈ្មោះ គិន លីភា អាយុ៤០ឆ្នាំ និង ឈ្មោះ ណុល ស្រីចាន់ អាយុ២៥ឆ្នាំ។ ឃាត់ខ្លួនពីបទពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួច (ប្រើកូនកន្ត្រៃដែក លួចកាត់យកខ្សែ ក ៕






