កម្ពុជា នៅតែប្រកាន់ខ្ជាប់ខ្ជួនជានិច្ចក្នុងការអនុវត្តនូវអនុសញ្ញាអូតាវ៉ា ដោយមិនដាក់មីនថ្មី
កម្ពុជា នៅតែប្រកាន់ខ្ជាប់ខ្ជួនជានិច្ចក្នុងការអនុវត្តនូវអនុសញ្ញាអូតាវ៉ាដោយមិនដាក់មីនថ្មីនោះឡើយ ខណៈដែលទាហានថៃជាន់មីនជាថ្មីម្តងទៀតកាលពីម្សិលមិញបណ្តាលឲ្យរងរបួសនោះ គឺជាមីនចាស់ ដែលសល់ពីសម័យសង្រ្គាម ដូច្នេះកម្ពុជាសូមបដិសេធជាថ្មីម្តងទៀត ចំពោះការចោទប្រកាន់ពីសំណាក់ភាគីថៃដែលចោទប្រកាន់ថា កម្ពុជាដាក់គ្រាប់មីនថ្មី។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងអ្នកនាំពាក្យក្រសួងការពារជាតិ៕






