អំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានផ្ទះ និងដីឡូត៍បានប្រគល់ជូនអតីតយុទ្ធជនចំនួន ៤០គ្រួសារ នៅខេត្តបាត់ដំបង
នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញក្នុងពិធីប្រគល់ផ្ទះ និងដីឡូត៍ជូនអតីតយុទ្ធជនចំនួន ៤០គ្រួសារ ព្រមទាំងសម្ពោធដាក់ឱ្យប្រើប្រាស់ស្រះទឹក និងបើការដ្ឋានស្ថាបនាផ្លូវដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា កសាងតាមរយៈអ្នកឧកញ៉ា វិញ ហ៊ួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន កំពតផត។
អំណោយផ្ទះ និងដីឡូត៍ខាងលើ ស្ថិតនៅភូមិគោករកា ឃុំដូនបារ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
ពិធីនេះមានអញ្ជើញចូលរួមពី តំណាងក្រសួងការពារជាតិ, តំណាងក្រសួងអភិវឌ្ឍន៍បទ, តំណាងក្រសួងធនធាទឹក និងឧតុនិយម, អ្នកឧកញ៉ា វិញ ហ៊ួរ, ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានកិត្តិយស ស.អ.ក ខេត្ត, លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្ត និងជាប្រធាន ស.អ.ក ខេត្ត, ប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត, អាជ្ញាធរមូលដ្ឋាន និងអតីតយុទ្ធជនសរុបចំនួន ៣៥០នាក់៕






