ឃាត់ខ្លួនជនសង្ស័យ ចំនួន ០១នាក់ ពាក់ព័ន្ធករណី លួច (កាត់ទុយយោស្ពាន់ម៉ាស៊ីនត្រជាក់) និង រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

កណ្តាល ៖ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថក្រុងសំពៅពូន បន្ទាប់ពីទទួលពាក្យព័ត៌មានពីជនរងគ្រោះ ថាមានករណី លួច (កាត់ទុយយោស្ពាន់ម៉ាស៊ីនត្រជាក់) កើតឡើង ស្ថិតក្នុងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល។
ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោក ឧត្តមសេនីយ៍ មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។ កម្លាំងជំនាញ បានចុះដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ យកមកអង្គភាព ដើម្បីធ្វើការសាកសួរ។
+វត្ថុតាងចាប់យករួមមានៈ ទុយយោស្ពាន់មួយដុំ, ថ្នាំញៀន(ម៉ាទឹកកក) ២កញ្ចប់, កន្ត្រៃសម្រាប់កាត់ទុយយោស្ពាន់ ចំនួន២, សោរតាន់ចំនួន ២, ទូរស័ព្ទដៃ ១គ្រឿង។
ជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។

You might also like