សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បាននិងកំពុងយកចិត្តទុកដាក់បំផុត លើសុខទុក្ខរបស់ក្រុមគ្រួសារវីរកងទ័ព

«សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» និង «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» បាននិងកំពុងយកចិត្តទុកដាក់បំផុតលើសុខទុក្ខរបស់ក្រុមគ្រួសារវីរកងទ័ព ដោយបានណែនាំឱ្យក្រុមគ្រូពេទ្យនៃសមាគម TYDA បញ្ជូនអ្នកមីង “ធាវ ស៊ីវហេង” អាយុ ៤៥ឆ្នាំ ត្រូវជាម្តាយបង្កេីតរបស់វីរកងទ័ពការពារព្រំដែន នៅខេត្តឧត្តរមានជ័យ មកព្យាបាល តាមរយៈការបាញ់បំបែកគ្រួសដោយឡាស៊ែនៅមន្ទីរពេទ្យព្រះអង្គឌួង រាជធានីភ្នំពេញ។
អ្នកមីងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូន «សម្តេចមហាបវរធិបតី» និង «លោកជំទាវបណ្ឌិត» ដែលលោកទាំងពីរគិតគូរដល់សុខទុក្ខរបស់អ្នកមីង រួមទាំងប្រជាជនកម្ពុជាគ្រប់ៗគ្នា។ អ្នកមីងថែមទាំងអរគុណដល់ក្រុមគ្រូពេទ្យទាំងអស់ដែលមានចិត្តសណ្តោស មេត្តា និងជួយដល់អ្នកមីង។
សូមបញ្ជាក់ផងដែរថា រាល់ការចំណាយទាំងអស់ក្នុងការព្យាបាល និងថ្លៃធ្វើដំណើរ ត្រូវបានទំនុកបម្រុងដ៏ខ្ពង់ខ្ពស់បំផុតដោយ «សម្តេចធិបតី» និង «លោកជំទាវបណ្ឌិត» ៕

You might also like