ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណី អំពើលួច(ខ្ទឹមស្លឹក) នឹងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ដោយអនុវត្តតាមបទបញ្ជាលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌស្រុកស្អាង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកគយ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ។
ករណី អំពើលួច(ខ្ទឹមស្លឹក) នឹងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កើតហេតុ ថ្ងៃទី២៩ ខែ កញ្ញា ឆ្នាំ ២០២៥ វេលាម៉ោង ២៣ និង ៥០ នាទី នៅចំណុចៈភូមិ ព្រែកតាជ្រូក ឃុំ ព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។
ជនរងគ្រោះ ០១ នាក់
១-ឈ្មោះ ត្រាយ សុខកែវ ភេទប្រុស អាយុ ៥៩ ឆ្នាំជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ ព្រែកតាជ្រូក ឃុំ ព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។
ជនសង្ស័យ ០២ នាក់(ឃាត់ខ្លួន)
១-ឈ្មោះ ហ៊ត ចំរើន ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ ព្រែកតាវ៉ា ឃុំ ទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។-មានសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន(+)
២-ឈ្មោះ គីម រដ្ឋ ភេទ ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ ព្រែកតាជ្រូក ឃុំ ព្រែកគយ ស្រុក ស្អាង ខេត្ត កណ្តាល។-មានសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន(+)
**វត្ថុតាងចាប់យក:
១-ម៉ូតូចំនួន ០១ គ្រឿងម៉ាកគុបជ្រុងសេ 90 ពណ៌ទឹកប៊ុិចគ្មានផ្លាកលេខ។
២-ខ្ទឹមសន្លឹកចំនួន ០២ បាវ។
**សភាពរឿងហេតុ:
-ជនសង្ស័យទាំងពីរជាមនុស្សប្រេីប្រាស់គ្រឿងញៀនជាប្រចាំហេីយតែងតែលួចផលដំណាំរបស់ប្រជាពលរដ្ឋនៅក្នុងភូមិ ព្រែកតាជ្រូក ឃុំ ព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ជាញឹកញាប់។
-នៅថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០២៥ វេលាម៉ោង ២៣ និង ៥០ នាទី ជនសង្ស័យឈ្មោះ ហ៊ត ចំរេីន ឈ្មោះ គីម រដ្ឋ បានជិះម៉ូតូចំនួន ០១ គ្រឿងម៉ាកគុបជ្រុងបានធ្វេីសកម្មលួចខ្ទឹមស្លឹករបស់ជនរងគ្រោះឈ្មោះ ត្រាយ សុខកែវ ចំនួន ០២ បាវរួចបានជិះម៉ូតូចេញមកតាមផ្លូវបេតុងខណះពេលនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកគយ សហការណ៍ ជាមួយកម្លាំងប្រជាការពារឃុំបានជិះម៉ូតូល្បាតក៏បានប្រទះឃេីញជនសង្ស័យឈ្មោះ ហ៊ត ចំរេីន ឈ្មោះ គីមរដ្ឋ ជិះម៉ូតូដឹកខ្ទឹមស្លឹកចំនួន ០២ បាវដោយមានការសង្ស័យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកគយបាននាំខ្លួនជនសង្ស័យឈ្មោះ ហ៊ត ចំរេីន ឈ្មោះ គីម រដ្ឋ រួមទាំងវត្ថុតាងយកមកប៉ុស្តិ៍ដេីម្បីធ្វេការសាកសួរ។
ជនសង្ស័យ ឈ្មោះ ហ៊ត ចំរេីន ឈ្មោះ គី ចំរេីន បានសារភាពថាពិតជាបានជិះម៉ូតូទៅធ្វេីសកម្មភាពលួចខ្ទឹមស្លឹករបស់ជនរងគ្រោះឈ្មោះ ត្រាយ សុខកែវ ចំនួន ០២ បាវពិតប្រាកដមែន។
ជនសង្ស័យបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្អាងដេីម្បីកសាងសំណុំរឿងចាត់ការតាមនីតីវិធី ៕

You might also like