ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ករណី រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)
នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ចំណុច ស្ថិតនៅភូមិព្រែកគ្រួស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។ ជនសង្ស័យចំនួន ០៣នាក់ ស្រី០០នាក់ ៖
១-ឈ្មោះ ជា សុជាតិ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិព្រែកគ្រួស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។ វិជ្ជាមាននូវសារធាតុញៀនក្នុងទឹកនោម(+)។
២-ឈ្មោះ ជា ជឿន ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិព្រែកគ្រួស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។ វិជ្ជាមាននូវសារធាតុញៀនក្នុងទឹកនោម(+)។
៣-ឈ្មោះ ទូច វាសនា ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។ វិជ្ជាមាននូវសារធាតុញៀនក្នុងទឹកនោម(+)
+វត្ថុតាងចាប់យក
១. សារធាតុញៀនមេតំហ្វេតាមីន(ice)ចំនួន ០១កញ្ចប់តូច ទម្ងន់ ០,០៥ ក្រាម។
២-ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕