ប្ដី សំរេចចងក សម្លាប់ខ្លួន បន្ទាប់ពីវាយប្រពន្ធ បណ្ដាលឱ្យរបួសធ្ងន់ចូលពេទ្យ
ខេត្តកណ្ដាល÷ កាលពី ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ករណីហិង្សាក្នុងគ្រួសារ លើជនរងគ្រោះ ឈ្មោះ ប៊ិត សុខលាង ភេទ ស្រី អាយុ៣៥ឆ្នាំ បណ្ដាលឱ្យរបួសមុតរយះក្រោម សៀតផ្កាខាងស្តាំ ០១កន្លែង និងរបួសក្បាលខាងក្រោយចេញឈាម ០១កន្លែង ស្ថិតនៅភូមិព្រែកក្របៅ ទី១ សង្កាត់ព្រែកអំពិលក្រុងអរិយក្សត្រ ខេត្តកណ្តាល បានសុំឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ។
សមត្ថកិច្ចមជ្ឈមណ្ឌលប្រចាំបញ្ហា HOTLINE ១១៧ នៃអគ្គស្នងការ ដ្ឋាននគរបាលជាតិ លោកវរសេនីយ៍ត្រី ធូ សារ៉ាឌី បានបញ្ជូនព័ត៌មានទៅប្រចាំបញ្ជា នៃអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ លោកវរសេនីយ៍ទោ រស់ បាលីន អធិការ តាមទូរសព្ទលេខ ០៦៦ ៣៣៣ ១៦៩ ដើម្បីអន្តរាគមន៍បន្ទាន់ ។
មុនពេលកើតហេតុ បុរសជាប្ដី ឈ្មោះ សេង សំអឿន មិនឃើញឈ្មោះ ប៊ិត សុខលាង ទៅផ្ទះក៏បានដើររកប្រពន្ធតែមិន ឃើញ ។ លុះបានបន្តិចក្រោយមកឈ្មោះ ប៊ិត សុខលាង បានទៅដល់ផ្ទះវិញក៏មានទំនាស់ពាក្យសំដីឮៗ ហើយក៏ស្ងាត់ទៅវិញ ។ ប្រជាពលរដ្ឋថា ឈ្មោះ សេង សំអឿន បានវាយប្រពន្ធ របួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យ ។ រហូតមកដល់វេលាម៉ោង ២៣ និង១៥នាទី ឈ្មោះ សេង សំអឿន បានស្លាប់ ដោយសារចងកធ្វើអត្តឃាត នៅផ្ទះម្តាយបង្កើតរបស់ខ្លួន ស្ថិតនៅភូមិពុកឬស្សីកណ្តាល ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល៕