បេតិកភណ្ឌវប្បធម៌ជាកម្មសិទ្ធិរបស់មនុស្សជាតិទាំងអស់គ្នា ដូច្នេះការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌវប្បធម៌ មិនមែន គ្រាន់តែជាការបាត់បង់សម្រាប់ប្រទេសជាតិណាមួយនោះឡើង ប៉ុន្តែជាសោកនាដកម្មរបស់ពិភពលោក
«បេតិកភណ្ឌវប្បធម៌ជាកម្មសិទ្ធិរបស់មនុស្សជាតិទាំងអស់គ្នា ដូច្នេះការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌវប្បធម៌ មិនមែន គ្រាន់តែជាការបាត់បង់សម្រាប់ប្រទេសជាតិណាមួយនោះឡើង ប៉ុន្តែជាសោកនាដកម្មរបស់ពិភពលោក ព្រោះគឺជាការបំផ្លាញប្រវត្តិសាស្ត្រមនុស្សជាតិ។
ដូចក្នុងករណីប្រាសាទព្រះវិហារ ទោះបីជាសាលក្រមតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅឆ្នាំ១៩៦២ និងឆ្នាំ២០១៣ បានទទួលថានៅក្នុងអធិបតេយ្យដែនដីកម្ពុជា ហើយត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌ យូណេស្កូ នៅឆ្នាំ២០០៨ ក៏ដោយ ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ ប្រាសាទព្រះវិហារ នៅតែបន្តរងការវាយប្រហារដោយអាវុធធុនធ្ងន់ ការទម្លាក់គ្រាប់បែកដែលមានទាំងការប្រើប្រាស់គ្រាប់បែកចង្កោមជាអាវុធហាមឃាត់ដោយច្បាប់អន្តរជាតិផងដែរ»។
—ឯកឧត្តម សួស យ៉ារ៉ា ថ្លែងនៅក្នុង «សន្និសីទពិភពលោកយូណេស្កូ ស្តីពីគោលនយោបាយវប្បធម៌ និងការអភិវឌ្ឍប្រកបដោយចីរភាព» នៅប្រទេសអេស្ប៉ាញ
«Cultural heritage belongs to all of humanity. Its destruction is not merely a loss for a single nation but a tragedy for the entire world, as it represents the erasure of human history.
In the case of the Preah Vihear Temple, despite the International Court of Justice (ICJ) rulings in 1962 and 2013 affirming that the temple lies within Cambodian sovereignty, and its inscription on the UNESCO World Heritage List in 2008, it has continued to suffer from the Cambodian-Thai border conflict. The temple has been subjected to heavy weapon attacks and bombardments, including the use of cluster munitions—a weapon banned under international law.»
—H.E. Suos Yara, speaking at the UNESCO World Conference on Cultural Policy and Sustainable Development in Spain