ចំនួនអ្នកស្លាប់ ដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាកម្រិត ៦,៩រ៉ិចទ័រ ដែលបានវាយប្រហារភាគកណ្តាលប្រទេសហ្វីលីពីន បានកើនឡើងដល់ ៧២នាក់ហើយ
ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាកម្រិត ៦,៩រ៉ិចទ័រ ដែលបានវាយប្រហារភាគកណ្តាលប្រទេសហ្វីលីពីន កាលពីយប់ថ្ងៃអង្គារកន្លងទៅ បានកើនឡើងដល់ ៧២នាក់ហើយ ហើយមានមនុស្សជិត ៣០០នាក់ ផ្សេងទៀតបានរងរបួស នេះបើយោងតាមទីភ្នាក់ងារការពារស៊ីវិលរបស់ហ្វីលីពីន បាននិយាយក្នុងរបាយការណ៍បច្ចុប្បន្នភាពមួយនៅថ្ងៃព្រហស្បតិ៍ ទី២ ខែតុលា នេះ៕