ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណី រក្សាទុកដោយខុសច្បាប់នូវសាធាតុញៀន
កំពង់ស្ពឺ៖ ជាក់ស្តែង នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានចេញល្បាតតាមបណ្តោយផ្លូវជាតិលេខ៤ រហូតដល់ចំណុចខាងកេីតមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ស្ថិតនៅភូមិស្នោរទី១ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានប្រទះឃើញជនសង្ស័យ ចំនួន២នាក់មានសកម្មភាពគួរអោយសង្ស័យ ភ្លាមនោះកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានធ្វើការឃាត់ ដើម្បីសួរនាំ ជាលទ្ធផលឃើញថា ជនសង្ស័យទាំងពីរនាក់នោះ មានជាប់ពាក់ព័ន្ធករណី រក្សាទុកដោយខុសច្បាប់នូវសាធាតុញៀន ។
ជនសង្ស័យទី១ មានឈ្មោះ អ៊ុក គឿន ភេទប្រុស អាយុ៥០ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិក្រាំងចចាត ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងជនសង្ស័យទី២ ឈ្មោះ រាជ ឆន្នី ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិក្រាំងចចាត ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ក្នុងនោះដែរ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន ចាប់យកវត្ថុតាងបានរួមមាន : គ្រឿងញៀន ចំនួន៣កញ្ចប់ ទម្ងន់ ០,៥២ក្រាម, ទូរស័ព្ទ ចំនួន២គ្រឿង និងម៉ូតូ ចំនួន១គ្រឿង។
ជនសង្ស័យ រួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូទៅ សាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី ៕