បុរសម្នាក់ ប៉ុនប៉ងធ្វើអត្តឃាត តែមិនបានសម្រេច ” ស្ថិតនៅផ្ទះល្វែង១កន្លែង ក្បែរអតីតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតនៅភូមិដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ
ភ្នំពេញ ៖ ហេតុការណ៍នេះបានកើតឡើងកាលពី យប់ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ។
ទីតាំងកើតហេតុ ស្ថិតនៅផ្ទះល្វែង១កន្លែង ក្បែរអតីតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតនៅភូមិដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានបានបញ្ជាក់ថា បុរសបរទេសវ័យប្រមាណជាង៤០ឆ្នាំម្នាក់ ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ ក្រោយទទួលដំណឹងថា ព្យាយាមធ្វើអត្តឃាត ដោយអារដៃរបស់ខ្លួន តែមិនស្លាប់ ។
យោងតាមប្រភពពីពលរដ្ឋបានឲ្យដឹងថា មានបុរសបរទេសម្នាក់ (ចិន) បានព្យាយាមធ្វើអត្តឃាតខ្លួន ដោយប្រើប្រាស់របស់មុតស្រួច អារដៃខ្លួនឯង បង្កអោយមានការភ្ញាក់ផ្អើលដល់អ្នកភូមិដែលរស់ក្បែរនោះ ។ ឃើញដូចនេះ ពលរដ្ឋក៏នាំគ្នារាយការណ៍ព័ត៌មានជូនសមត្ថកិច្ចភ្លាមៗ ទើបសមត្ថកិច្ចចុះមកដល់ទីតាំងកើតហេតុ ចុះធ្វើការត្រួតពិនិត្យទីតាំងខាងលើ ទើបឃើញថាបុរសខាងលើ នៅមានសង្ឃឹមក្នុងការសង្គ្រោះ ទើបសមត្ថកិច្ចទាក់ទងទៅកាន់រថយន្តសាម៉ុយ ដើម្បីមកយកបុរសបរទេសខាងលើទៅសង្គ្រោះភ្លាមៗ ។
ករណីនេះ ត្រូវបានពលរដ្ឋសន្និដ្ឋានថា បុរសបរទេសដែលព្យាយាមធ្វើអត្តឃាតខ្លួន មានបញ្ហាវិបត្តិផ្លូវចិត្ត ៕