ឯកឧត្តម តន់ វ៉ាន់ថារ៉ា រដ្ឋលេខាធិការ អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹក នៅតាមបណ្ដាអាងទឹកមួយចំនួន ក្នុងភូមិសាស្រ្តខេត្តព្រៃវែង
នាថ្ងៃព្រហស្បតិ៍ ១០កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម តន់ វ៉ាន់ថារ៉ា រដ្ឋលេខាធិការ និងជាប្រធានក្រុមសម្របសម្រួលការងារធនធានទឹក និងឧតុនិយមខេត្តព្រៃវែង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង អញ្ជើញចុះពិនិត្យជាក់ស្តែងស្ថានភាពទឹកនៅតាមបណ្ដាអាងទឹកសំខាន់ៗមួយចំនួនក្នុងភូមិសាស្ត្រខេត្តព្រៃវែង។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារ បានចុះពិនិត្យអាងទឹកទំនប់ប្រមូលដុំ អាងទឹកទំនប់ស្ទឹងជោរ និងអាងទឹកទំនប់ស្នេហ៍ ដែលអាងទឹកភាគច្រើនទទួលបានបរិមាណទឹកពេញបរិបូរណ៍។
ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងថា គិតមកដល់ពេលនេះការងារបង្កបង្កើនផលស្រូវវស្សាអនុវត្តបាន ២៩៣១៦១ហិកតា ស្មើនឹង ៩៧,៧២% នៃផែនការ ៣០០០០០ហិកតា។ ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តាំផ្ញើឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការចុះអន្តរាគមន៍ ដើម្បីបញ្ចៀសការខូចខាតដល់ដំណាំរបស់បងប្អូនប្រជាកសិករ៕